ភ្នំពេញៈ ជនមួយក្រុមប្រើដាវសាំម៉ូរៃកាប់ជនរងគ្រោះប្លន់យកម៉ូតូសហាវឆៅៗព្រហើនជាមួយសមត្ថកិច្ចបំផុតបច្ចុប្បន្ននេះ ។ សមត្ថកិច្ចបានបញ្ជាក់ថាៈ នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី 06-02-2016ចំណុចមុខក្រុមហ៊ុនមូបីថែល ផ្លូវលេខ៥៧ កែងសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំកាមន មានករណីលួចមានស្ថានទំងន់(កាប់យកម៉ូតូ) ១ករណីបង្ករឡើងដោយជនសង្ស័យជិះម៉ូតូ៣គ្រឿងមិនដឹងម៉ាកមានគ្នាប្រហែល៦នាក់បានធ្វើសកម្មភាពជិះម៉ូតូមកកាប់ជនរងគ្រោះពីក្រោយរួចយកម៉ូតូ១គ្រឿម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ឡើង២០១៥ ស្លាកលេខ ភ្នំពេញ 1O-3035 ។
សមត្ថកិច្ចបានអោយដឹងថាៈជនរងគ្រោះមានឈ្មោះ លាង ឡង់ឌី ភេទប្រុស អាយុ១៨ឆ្នាំ កម្មករលក់ចាប់ហ៊ួយ លឹម សុផល ជិតផ្សារអូឡាំពិក ស្នាក់នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបន្តថាៈ មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្រ័ជិះម៉ូតូចេញពីធ្វើការក្នុងបំណងទៅដើរលេងកោះពេជ្រ តែពេលមកដល់កន្លែងកើតហេតុក៏មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៦នាក់ជាប្រភេទក្មេងស្ទាវបានជិះម៉ូតូមកពីក្រោយជនរងគ្រោះរួចដកដាវកាប់ជនរងគ្រោះត្រូវក្បាលពីក្រោយរួចលើកយកម៉ូតូជិះគេចខ្លួនតែម្តង ។
បច្ចុប្បន្នជនរងគ្រោះសំរាកនៅពេទ្យមេគង្គ ។ សុខ ខេមរា