ប្រជាជនជប៉ុនច្រើនជាង១០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ខណៈព្យុះទីហ្វុង Haishen កំពុងវាយប្រហារ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលព្យុះទីហ្វុង Haishen កំពុងវាយប្រហារនៅក្នុងខេត្តចំនួន៤ នៃភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃអាទិត្យទី៦ ខែកញ្ញាឆ្នាំ២០២០នេះ អាជ្ញាធរសម្រេចបង្គាប់ឱ្យជម្លៀសខ្លួនប្រជាជនច្រើនជាង ១០០,០០០នាក់ ទៅកាន់កន្លែងមាន សុវត្ថិភាព

បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដកស្រង់ប្រភពពីអាជ្ញាធរឧតុនិយមជប៉ុនបានអះអាងថា៖ ព្យុះទីហ្វុង Haishen កំពុងបក់បោកក្នុងល្បឿន ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចនឹងកើនដល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយថែមទាំងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ឬក៏អាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី ផងដែរ។ ដូច្នេះ ជាវិធានការបង្ការគ្រោះថ្នាក់នានា អាជ្ញាធរជប៉ុន បានបង្គាប់ប្រជាជនច្រើនជាង ១០០,០០០នាក់ នៅក្នុងខេត្ត Okinawa, Kagoshima, Kumamoto និងខេត្តNagasaki ត្រូវជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព រៀបចំដោយរដ្ឋ។

សូមជម្រាបថា បច្ចុប្បន្ននេះព្យុះទីហ្វុង Haishen បានបង្កឲ្យផ្ទះច្រើនជាង ៣០,០០០ខ្នង ក្នុងខេត្ត Okinawa និងខេត្ត Kagoshima គ្មានអគ្គិសនីប្រើប្រាស់ រីឯជើងហោះហើរនៅក្នុងស្រុកជាង ៥០០ត្រូវបានលុបចោល នៅថ្ងៃអាទិត្យនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print