លោកគីម ជុងអ៊ុន​ដកតំណែងអភិបាលខេត្ត​ ដោយសារតែព្រងើយកន្តើយក្នុងការទប់ស្កាត់ព្យុះ Maysak

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី​៦ ខែកញ្ញា បានផ្សាយថាមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន​បានទៅត្រួតពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងដោយសារតែព្យុះម៉ាយសាក់ (Maysak)។ ក្នុងពេលនោះលោកក៏បានចេញបញ្ជាឲ្យដកហូតតំណែងមន្ត្រីគ្រប់គ្រងមិនបានល្អ ។
បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង ​KRT ​បានផ្សព្វផ្សាយរូបភាពមេដឹកនាំ គីម ជុងអ៊ុន​ ជួបជាមួយមន្ត្រីក្នុងតំបន់​ហើយបានទៅត្រួតពិនិត្យដោយផ្ទាល់តំបន់​រងផលប៉ះពាល់ខ្លាំងជាងគេ​។
ព្យុះMaysak គឺជាព្យុះ​ទី​១០​ នៅក្នុងឆ្នាំនេះដែលបានធ្វើដំណើរនៅសមុទ្រចិនខាងកើត។ ព្យុះកំណាចនេះបានបំផ្លាញផ្ទះសម្បែងពលរដ្ឋកូរ៉េខាងជើង​ដល់ទៅជាង​១ពាន់ខ្នង​ស្ថិតនៅក្នុងខេត្តចំនួនពីរតាមបណ្តោយឆ្នេរសមុទ្រ គឺ​ខេត្ត Hamgyongខាងជើង និងខាងត្បូង​។
នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីខេត្ត​Hamgyong ខាងត្បូង លោក គីមជុងអ៊ុន បានដកហូតតំណែង អភិបាលខេត្ត​ ហើយតែងតាំង មនុស្សថ្មីភ្លាមៗនោះដែរ​។ ជាមួយគ្នានោះ​លោកនឹងពិន័យមន្ត្រីដែលមិនគោរព​បទបញ្ជាឈានដល់​លទ្ធផលអាក្រក់ មានមនុស្សរាប់សិបនាក់ស្លាប់និងរបួស​ដោយសារតែទប់ស្កាត់មិនទាន់ពេលវេលា​។
ជាមួយគ្នានេះដែរកូរ៉េខាងជើង កំពុងប្រឈមព្យុះកំណាចចំនួនពីរ គឺព្យុះ Maysak និង Haishen និងចូលមកដីគោកឧបទ្វីបកូរ៉េនៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២០៕ដោយ៖ធី រីណា

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print