ព័រទុយហ្គាល់យកឈ្នះក្រូអាត៤ទល់១ដោយគ្មាន Ronaldo

ចែករំលែក៖

ក្រុមជម្រើសជាតិអតីតម្ចាស់ជើងឯកយូរ៉ូព័រទុយហ្គាល់បានយកឈ្នះក្រុមអតីតម្ចាស់ជើងឯករងពិភពលោកក្រូអាត ក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតពានរង្វាន់ UEFA National League កាលពីរាត្រីថ្ងៃទី៥ កញ្ញា ម្សិលមុិញ។

ក្នុងការប្រកួតនោះក្រុមទាំង២បានសម្រុកគ្នាទៅវិញទៅមកនៅដើមតង់ទី១ ប៉ុន្តែមិនអាចធ្វើអ្វីគ្នាបាន រហូតដល់នាទីទី៤១ជិតចប់តង់ទី១ កីឡាករ JoãoCancelo មានឱកាសរកបាន១គ្រាប់ដែលជាការបញ្ជូនបាល់យ៉ាងល្អពី Bruno Fernandes​ ខ្សែបម្រើលេងនៅក្រុមបិសាចក្រហម។

ចូលដល់តង់ទី២ ក្រុមព័រទុយហ្គាល់នៅតែមានឱកាសរកគ្រាប់បាល់ដោយកីឡាករ Diogo Jota រកបាន១គ្រាប់ទៀតនៅនាទីទី៥៨ និងកីឡាករ JoãoFélix រកបាន១គ្រាប់ដែរនៅនាទីទី៧០។ ប៉ុន្តែជិតចប់ការប្រកួតទៅហើយនៅនាទីទី៩០+១ កីឡាករ Petković របស់ក្រូអាតរកបាន១គ្រាប់សងវិញ ហើយក៏ត្រូវកីឡាករ André Silva របស់ព័រទុយហ្គាល់រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតព័រទុយហ្គាល់យកឈ្នះក្រូអាតក្នុងលទ្ធផល ៤ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវធ្វើដំណើរទៅទឹកដីរបស់ស៊ុយអែត ខណៈដែលក្រុមក្រូអាតត្រូវទៅប៉ះក្រុមម្ចាស់ផ្ទះបារំាងដែលជាគូសត្រូវចាស់កាលពីប្រកួតបាល់ទាត់ពិភពលោក ដែលក្រុមទាំង៤នឹងត្រូវប្រកួតគ្នានៅថ្ងៃទី៩ ខែកញ្ញាខាងមុខ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print