ខេត្តឧត្តរមានជ័យ៖ បើមិនការផ្លាស់ប្តូរកាលបរិច្ឆេទទេ គឺប្រកាសផ្លាស់ប្ដូរស្នងការខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០, លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី។
សូមជម្រាបជូនថា៖ ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនសន្តិសុខ ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ៕
ដោយ៖ សិលា