លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃ ចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ ដោយទទួលបានផែនការពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងដែលទទួលខុសត្រូវនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអញ្ជើញបើកអង្គប្រជុំប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ​ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់លោកអធិការ​ – អធិការរង -នាយប៉ុស្តិ៍​ និងលោកនាយផ្នែកទាំងអស់ឱ្យយកចិត្តទុកដាក់ពង្រឹងលើការបង្ការទប់ស្កាត់នូវរាល់បទល្មើស​លួច ឆក់ ប្លន់ ដែលអាចកើតមានឡើង ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលខាងមុខ ៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print