ក្មេងស្ទាវ២ក្រុម បើកឆាកប្រយុទ្ធគ្នាក្នុងទឹកនៅរមណីយដ្ឋាន ”ទំនប់ទឹកគង្គា” ផ្អើលភ្ញៀវដទៃទៀតរត់ចែកជើងគ្នា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលភ្ញៀវទេសចរទាំងប្រុសស្រីក្មេងចាស់ នាំគ្នារត់ចែកជើងគ្នា ចេញពីក្នុងទឹកនៅចំណុចរមណីយដ្ឋានយីហោទំនប់ទឹកគង្គាខណៈដែលក្រុមក្មេងស្ទាវ និងក្មេងទំនើងចំនួន២ក្រុម ម្ខាងៗមានគ្នាជិត២០នាក់ដូចគ្នាបានឌឺដងដាក់គ្នារហូតឈានដល់ការប្រើអំពើហិង្សា ដោយអ្នកខ្លះទាញខ្សែក្រវ៉ាត់ និងដំបង ដេញវាយតប់គ្នាទៅវិញទៅមកបង្កអស្ថេរភាពអសន្តិសុខសង្គមយ៉ាងខ្លាំង និងបណ្ដាលឲ្យមានអ្នករងរបួសដួលទៅក្នុងទឹកទៀតផង

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរមណីយដ្ឋានទំនប់ទឹក គង្គារស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទាំងវីឌីអូបង្ហោះផ្អើលបណ្តាញសង្គមកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះផងដែរ ក្រោយពេលកើតហេតុ ក្រុមបង្កអសន្តិសុខទាំងពីរ បាននាំគ្នារត់គេខ្លួនបាត់អស់ទៅ

គួរបញ្ជាក់ថា ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតំបន់នោះ បានរិះគន់ និងស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ ព្រោះតំបន់រមណីយដ្ឋាន ទំនប់ទឹកគង្គារ នេះ ជាតំបន់ទេសចរណ៍មួយ ដែលកំពុងតែមានការទាក់ទាញភ្ញៀវទេសចរណ៍របស់ខេត្តកំពង់ឆ្នាំងផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print