អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ តំណាងក្រុមហ៊ុន អេម៉ារីយូ ប្រធាន អនុប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍បើកកិច្ចប្រជុំថាបញ្ហាជំនន់ទឹកភ្លៀងជាចំណុចសំខាន់ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយសារតែកន្លងមកនៅពេលមានភ្លៀងធំម្តង ធ្វើឱ្យផ្លូវមួយចំនួនមានដូចជាផ្លូវ ២៨មិថុនា និងផ្លូវឯករាជ្យមានការលិចលង់លើផ្លូវ ដូច្នេះសូមក្រុមហ៊ុន អេម៉ារីយូ ចូលរួមសហការដើម្បីឱ្យក្រុមមន្ត្រីបច្ចេកទេសចុះសិក្សាព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនផ្តល់អ្នកបច្ចេកទេសចុះសិក្សាប្រព័ន្ធលូរួមគ្នា។ និងជម្រុញឱ្យមន្ត្រីជំនាញចុះសិក្សាឱ្យបានលឿន ដើម្បីរៀបចំប្លង់មេឈានទៅការស្ថាបនាកាន់តែលឿន និងការរៀបចំលូកាត់ផ្លូវឱ្យបានមុនការចាប់ផ្តើមអ៊ុតកៅស៊ូ នៅពេលខាងមុខ។

តំណាងក្រុមហ៊ុន អេម៉ារីយូ បានស្វាគមន៍នៃការចូលរួមជាមួយអាជ្ញាធរខេត្ត និងយកគម្រោងនេះទៅសិក្សា ដើម្បីរៀបចំមន្ត្រីបច្ចេកទេសចូលរួមសិក្សាជាមួយមន្ត្រីជំនាញខេត្ត រៀបចំប្រពន្ធលូឱ្យបានធំទូលាយ បញ្ចៀសជំនន់ទឹកភ្លៀងនូវរដូវវស្សាក្នុងក្រុងព្រះសីហនុ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print