ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទឃាត់ខ្លួន បន្ទាប់ពីលួចកាបូបលុយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកោះកុង ៖ កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងពីឈ្មោះ ហេង អៀក ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅវរៈ៣០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យខេត្ត ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ អគារជួរទី២ បន្ទប់លេខ២ ត្រូវជនមិនស្គាល់មុខបានលួចយកកាបូបរបស់ខ្លួន។ ក្រោយពីទទួលបាននូវពាក្យបណ្តឹងហើយកម្លាំងជំនាញក្រុងបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ ចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យក្នុងករណីលួចកាបូបខាងលើដែលមានឈ្មោះ ទេព ផល្លី ហៅធី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យហើយក៏បានធ្វើការដកហូតនូវវត្ថុតាងរួមមាន កាបូបស្ពាយ១, ទូរស័ព្ទ១គ្រឿង, លុយ៧០,០០០៛,លុយថៃ២២០បាត, លោហធាតុពណ៌មាស មានខ្សែក១ខ្សែ ចិញ្ចៀន១វង់ និងឯកសារមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សសម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print