ប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់តែមិនបានសម្រេចត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានករណីប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបរិវេណអគារលេខ១៥៧៩ ផ្លូវលេខ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣ នាក់នេះមានមធ្យោបាយម៉ូតូ១គ្រឿង
ក្នុងនោះមាន៖ ១-ឈ្មោះ​ ហេង ចន្ទ័រង្សី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកដំបូក ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មានសារធាតុញៀន) , ២-ឈ្មោះ​ វ៉ាន់ នីពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបិទតែមម៉ូតូ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (មានសារធាតុញៀន) , ៣-ឈ្មោះ​ លី ពិសី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ឈ្មោះ​ ចេង សុភាព ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាគ្លូប៊ល ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារបាត់បង់គ្មាន , សម្ភារបន្សល់ទុក មានកន្ត្រៃ១ , ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GZ-2785របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print