Yaya Toure បានដកខ្លួនចេញពីកម្មវិធីប្រកួតសប្បុរសធម៌ដោយសារតែការបង្ហោះរូបអាសអាភាស

ចែករំលែក៖

អតីតកីឡាករក្រុម Manchester City និង Barcelona កីឡាករ YayaToure ត្រូវបានដកចេញពីការប្រកួតសប្បុរសធម៌ប្រចាំឆ្នាំរបស់អង្គការយូនីសេហ្វបន្ទាប់ពីបានបង្ហោះវីដេអូអាសអាភាសនៅក្នុង WhatsAppជាមួយកីឡាករផ្សេងទៀត និងសង្ស័យជួលអ្នករកស៊ីផ្លូវភេទឱ្យរកសេវាកម្មឲ្យរូគេ។

កាសែត The Sun បានសរសេរថា កីឡាករ Yaya Toure បានទទួលការរិះគន់ជាច្រើននៅសណ្ឋាគារមួយអំឡុងពេលរូបគេស្នាក់នៅបន្ទាប់ពីការបង្ហោះរូបភាពអាសអាភាស

អ្នកនាំពាក្យរបស់ជំនួយបាល់ទាត់របស់អង្គការយូនីសេហ្វបានឲ្យដឹងថាកាយវិការ និងការបង្ហោះវីដេអូមិនសមរម្យត្រូវបានចែកចាយក្នុងប្រព័ន្ធWhatsApp  ភ្លាមៗនោះត្រូវបានលុបចោលយ៉ាងឆាប់រហ័ស ហើយការសុំទោសរបស់កីឡាកររូបនេះត្រូវបានធ្វើឡើងចំពោះមនុស្សទាំងអស់។

...

ជាមួយគ្នានោះអង្គការយូនីសេហ្វបានពិភាក្សាពីបញ្ហាខាងលើជាមួយបុគ្គលដែលពាក់ព័ន្ធ ហើយកីឡាករ Yaya Toure បានសម្រេចចិត្តឈប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតសប្បុរសធម៌ឆ្នាំនេះតែម្តង៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print