ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វេីការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះរួចមក នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ច បានអនុវត្តតាមដីកាតុលាការដោយបាននាំខ្លួនឈ្មោះ អេង សំអាត ជាមន្ត្រីនគរបាលនៃនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ ពីបទចោទប្រកាន់ “ប្រទូស្តកេរ្តិ៍ខ្មាស” លេីក្មេងស្រីអាយុ៧ឆ្នាំ បញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចនៅតែអះអាងថា ក្នុងនាមជា
មន្ត្រីអនុវត្តច្បាប់មិនដែលព្រងេីយកន្តេីយឬលាក់បាំងអ្វីឡេីយ ។ ជាក់ស្តែងសមត្ថកិច្ចមិនអាចអនុវត្តការងារណាដែលមិនមានភាពច្បាស់លាស់ឡេីយ ហេីយ
សមត្ថកិច្ចក៏មិនទុកករណីល្មេីសណាមួយចោលដែរ ។
ដេីម្បីឲ្យមានភាពច្បាស់លាស់មុននឹងអនុវត្តការងារអ្វីមួយ គឺសមត្ថកិច្ចត្រូវតែធ្វេីការតាមជំនាញ ជាពិសេសត្រូវធ្វេីការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការអនុវត្តខុស ឬចាប់មនុស្សខុស ៕ ដោយ៖ ចេស្តា