អនុប្រធានាធិបតីអាហ្វហ្គានីស្ថានរួចផុតពីក្តីស្លាប់ដោយការវាយប្រហារគ្រាប់បែក

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា មានករណីវាយប្រហារដ៏រន្ធត់មួយបានកើតឡើងនៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន​បណ្តាលឲ្យមនុស្ស​១០នាក់ស្លាប់ និងរងរបួសជាច្រើននាក់​ទៀត។
ការវាយប្រហារខាងលើគឺសំដៅទៅលើក្បួនរថយន្តរបស់អនុប្រធានាធិបតី Amrullah Saleh ប៉ុន្តែជាភព្វសំណាង លោកបានរួចផុតពីក្តីស្លាប់ដោយរងរបួសស្រាលតែប៉ុណ្ណោះ​។
អ្នកនាំពាក្យអនុប្រធានាធិបតីបានឲ្យដឹងថា គ្រាប់បែកបានបង្កៃនៅក្បែរផ្លូវ​ហើយបានផ្ទុះឡើងពេលក្បួនរថយន្តដឹកអនុប្រធានាធិបតីមកដល់។ លោកRazwan Murad អ្នកនាំពាក្យអនុប្រធានាធិបតីបានលើកឡើងថា «ថ្ងៃនេះជាថ្មីម្តងទៀត សត្រូវរបស់អាហ្វហ្គានីស្ថានបានព្យាយាម សម្លាប់លោក​Amrullah Saleh ប៉ុន្តែពួកគេមិនទទួលបានជោគជ័យឡើយ​។ លោក​Amrullah Saleh បានរួចផុតពីសេចក្តីស្លាប់ដោយគ្រាន់តែរបួសស្រាលប៉ុណ្ណោះ​។
ប៉ុន្តែក្រុមអង្គរក្សរបស់លោក ​Amrullah Saleh បានរងរបួសជាច្រើននាក់។ នៅពេលនេះអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា មានមនុស្ស​៦នាក់ស្លាប់និង​១២នាក់រងរបួស។​
ការវាយប្រហារកើតឡើងនៅថ្ងៃទី ៩ខែកញ្ញា ចំពេលដែល​កិច្ចពិភាក្សា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងក្រុមតាលីបង់ ដែលគ្រោងធ្វើឡើង ឆាប់ៗនេះក្នុងទីក្រុងដូហា ប្រទេសកាតារ។
សូមបញ្ជាក់ផងដែរថា លោក ​Amrullah Saleh ជាបុគ្គលថ្កោលទោសយ៉ាងខ្លាំងដល់ក្រុមតាលីបង់ លោកធ្លាប់រងការវាយប្រហារម្តងរួចមកហើយ​ក្នុងពេលឃោសនាបោះឆ្នោតកាលពីឆ្នាំ​២០១៩​ ពេលនោះបានសម្លាប់មនុស្ស ២០នាក់និងជាង៥០នាក់រងរបួស៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print