ភ្នំពេញ៖ ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រេីន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅយប់ថ្ងៃទី៩ ខែកញ្ញា នេះថា៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានករណីជនជាតិចិន ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។
លោកស្រីបន្តថា៖ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។
លោកស្រីលោកឡើងថា៖ ហេតុការណ៌បានកេីតឡេីង ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មក ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា