UEFA ព្រមានពីការខាតបង់ធុនធ្ងន់សម្រាប់ក្លិបនីមួយៗដោយសារវិបត្តិកូវីដ-១៩

ចែករំលែក៖

ប្រធានសមាគមក្លិបអឺរ៉ុបលោក Andrea Agnelli បានព្រមានថាបាល់ទាត់នៅតែស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដោយព្យាករណ៍ថានឹងមានការខូចខាតផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ-១៩នៅប៉ុន្មានឆ្នាំខាងមុខនេះ។

លោក Agnelli បានបន្តថា ប្រាក់បំណាច់ដែលបានជំពាក់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម សម្រាប់ព្រឹត្តិការណ៍ Champions League និង Europa League មានចំនួនសរុប៥៧៥លានផោន (៦៧៨លានដុល្លារ) ហើយលោកបានព្យាករណ៍ពីការធ្លាក់ចុះប្រាក់ចំណូលសម្រាប់ក្លិបចំនួន៤ពាន់លានផោនក្នុងរយៈពេលឆ្នាំ។ ចំណែកតម្លៃសរុបនៃទីផ្សារដោះដូរកីឡាករអាចធ្លាក់ចុះរហូតដល់មួយភាគបី។

លោក Agnelli បានប្រាប់មហាសន្និបាតទូទៅរបស់ ECA ដែលត្រូវបានធ្វើនៅក្នុងសន្និសីទកាសែតថា យើងបានឃើញពីារបង្វិលប្រាក់ដ៏មានសារសំខាន់សម្រាប់អ្នកចាក់ផ្សាយធំទាំងនៅក្នុងស្រុក និងនៅកម្រិតអន្តរជាតិ យើងបានឃើញទឹកប្រាក់បង្វិលចំនួន ៣៣០លានផោន (៤៣០លានដុល្លារអាមេរិក) នៅ Premier League យើងបានឃើញការធ្លាក់ចុះនៃការផ្សាយក្នុងស្រុកនៅ Bundesliga ប្រមាណ២០០លានផោនហើយយើងកំពុងដំណើរការបញ្ចប់គណនីជាមួយ UEFA ជាមួយនឹងការកាត់បន្ថយប្រហែលជា ៥៧៥ លានអឺរ៉ូសម្រាប់ការប្រកួតក្លិបអន្តរជាតិហើយក្លិនៅអឺរ៉ុបកំពុងសំលឹងមើលការធ្លាក់ចុះប្រាក់ចំណូលប្រហែល ៤ពាន់លានអឺរ៉ូក្នុងរយៈពេល២ឆ្នាំខាងមុខ” 

ប្រធាន ECA បាននិយាយថា អវត្តមានរបស់អ្នកគាំទ្រត្រូវបានបាត់បង់ប្រភពចំណូលដ៏សំខាន់ដោយព្យាករណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលឧបត្ថម្ភ និងការធ្លាក់ចុះ២០ភាគរយទៅ៣០ភាគរយនៃតម្លៃសរុបនៃទីផ្សារផ្ទេរកីឡាករ ការពិភាក្សាជុំវិញការផ្លាស់ប្តូរទ្រង់ទ្រាយនៃការប្រកួតក្លិបនៅអឺរ៉ុបបានជាប់គាំងជាមួយភាគីអ្នកឧបត្ថម្ភរបស់ក្លិបនៃទ្វីបនេះផងដែរ

ប្រធាន UEFA លោក Aleksander Ceferin បានសម្តែងមោទនភាពចំពោះសហគមន៍បាល់ទាត់អឺរ៉ុបដែលបានធ្វើការដើម្បីបញ្ចប់ការប្រកួតក្នុងស្រុកនិងទ្វីប និងបានលើកឡើងពីសារៈសំខាន់នៃវិធីសាស្រ្តរួបរួមគ្នានៅពេលការពិភាក្សាបានចាប់ផ្តើមឡើងវិញពីអនាគតនៃបាល់ទាត់ទ្វីបអឺរ៉ុប ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print