ក្រុមបិសាចក្រហម Manchester United កំពុងមានភាពប្រសើរឡើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ពីក្លិប Borussia Dortmund របស់អាល្លឺម៉ង់។
ក្លិបនេះបានឈានដល់ចំណុចកំពូលដោយយល់ព្រមកិច្ចព្រមព្រៀងលើប្រាក់ឈ្នួលនិងថ្លៃឈ្នួលភ្នាក់ងារនានាជុំវិញការផ្លាស់ប្តូរណាមួយដែលអាចកើតឡើងសម្រាប់គោលដៅចម្បងរបស់ពួកគេ។ ប៉ុន្តែនៅតែមិនទាន់មានការធានាពីកិច្ចព្រមព្រៀងរវាងក្លិបមុនពេលផ្ទេរដោយផុតកំណត់នៅថ្ងៃទី៥ ខែតុលា។
ប្រភពពីក្លិប Dortmund បានអះអាងថា ក្លិបនឹងមិនផ្លាស់ប្តូរតម្រូវការរបស់ពួកគេសម្រាប់ថ្លៃលើសពី១០០លានផោននោះទេ។
វាត្រូវបានគេណែនាំថាពួកគេត្រូវការលក់យុវជនអាយុ២០ឆ្នាំហើយនឹងអាចធ្វើឱ្យឥរិយាបទរបស់ពួកគេទន់ភ្លន់នៅពេលថ្ងៃជិតមកដល់នៃកិច្ចព្រមព្រៀង។ចំណែកក្រុមបិសាចក្រហមបានបង្ហាញថា ពួកគេនឹងមានឆន្ទៈក្នុងការស្វែងរកគោលដៅជំនួសប្រសិនបើ Dortmund ទាមទារតម្លៃកាន់តែខ្ពស់បែបនេះ។
កាលពីសប្តាហ៍មុនក្លិបបិសាចក្រហមបានចុះហត្ថលេខាលើខ្សែបម្រើហូឡង់ Donny van de Beek ពីក្លិប Ajax ក្នុងតម្លៃ៣៥លានផោន។ ទន្ទឹមនឹងនេះផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩នៅឯកីឡដ្ឋាន Old Trafford នឹងលេចចេញជារូបរាងនៅពេលដែលក្លិបចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៩-២០២០ របស់ពួកគេនៅចុងខែនេះ ៕ដោយ៖ភារៈ