ភ្នំពេញ៖ SMART កាត់លុយសហាវមែន..នៅសុខៗខាងក្រុមហ៊ុន SMARTកាត់លុយអស់អាលីង… SMART ពេញនិយមចំពោះយុវវ័យ ហើយ SMARTក៏ឱ្យយុវវ័យឈឺចាប់នឹងការកាត់ផ្តាច់ស្នេហ៍គ្មានមនោសញ្ចេតនាសម្រាប់ការសារសងនោះដែរ គឺកាត់លុយភ្លាមៗ។ សារខាងលើនេះ ជាការលើកឡើងញឹកញាប់ពីអតិថិជន តាមរយៈនិយាយជជែកគ្នា បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម នេះជាដើម។
ដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ សូម្បីបុរសចិត្តធម៍(ដួង តារា) ….គឺលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានបង្ហោះសារចំងល់ពី SMARTដូចអតិថិជនដែរ។
លោក ដួង តារា បានសរសេរលើផេកផ្លូវការលោកថា៖ SMART ?…..
សុខសប្បាយជាទេបងប្អូន?
ពេលបុណ្យទានអញ្ចឹងប្រាកដជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះមានឱកាសបានធ្វេីបុណ្យកសាងកុសលនិងអំពេីល្អ។
លោកបន្តថា៖ Smart …បងប្អូនណាខ្លះប្រេីស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត (Smart) ម្នាក់ដែរ។ ខ្ញុំប្រេីលេខស្មាតព្រោះតែជំនឿលេី smart telecom service ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។
ខ្ញុំពីមុនមិនដឹងទេថាហេតុអីបានលេខខ្ញុំអត់ដំណេីរការ គឺជារៀងរាល់ខែតែម្តងហេីយ។ ខ្ញុំបានព្យាយាមខលផង និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់ post paid service. ខ្ញុំថាដោះអោយខ្ញុំចេញទៅ ព្រោះបេីខ្ញុំអត់សូវប្រេីអ្វីផង ជំពាក់ស្មាតារៀងរាល់ខែបែបនេះ។
ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត smart ផ្តាច់លេខខ្ញុំមិនអោយខលចេញចូលបានដោយអត់បានដឹងជាមុន សូម្បីខលទៅលេខ 888 ក៏ខលអត់ចូល ដែលធ្វេីអោយប៉ះពាល់ដល់ការងារបស់ខ្ញុំ។
តេីបងប្អូនមានជួបបញ្ហាដូខខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសេីរ Smart ស្មាតពូកែរកលុយពីអតថិជន តែសូមយកវិត្តទុកដាក់ក្នុងការបម្រេីអតិថិជនអោយបានល្អផង។
ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង 23 នាទី ហេីយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន customer service skill បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។
យេីងចូលរួមជួយរិះគន់ស្ថាបនា Smart អោយក្លាយជា telecom ដែលជាទីទុកចិត្តរបស់អតិថិជនពិតប្រាកដ៕
ដោយ៖ សុខ ខេមរា