- ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៨.១០នាទី នៅមុខសាលាដំបូងរាជធានីភ្នំពេញ មានសហជីពសហភាពការងារកម្ពជា (CLC) ដឹកនាំដោយលោក អាត់ ធន់ ជាប្រធាននិងលោក អ៊ុំ សំអាត ប្រធានផ្នែកសើុបអង្កេតអង្គការលីកាដូ បានដឹកនាំក្រុមអតីតអ្នកតវ៉ាបើកបររថយន្តទេសចរណ៍ក្រុមហ៊ុនកាពីតូលនិងក្រុមកម្មករកាត់ដេរមកពីរោងចក្រ(SL) មានគ្នាប្រហែល៥០នាក់ បានធ្វើការទាមទារតវ៉ាអោយមានការដោះលែងសមាជិកអតីតអ្នកបើកបរចំនួន០២នាក់របស់ពួកគេ។
ជនត្រូវចោទមានឈ្មោះ១. លោក ណន វណ្ណា ភេទប្រុស ឆ្នាំកំណើត១៩៧៨ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល មិនចាំលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
២. លោក រស់ សីុផៃ ភេទប្រុស ឆ្នាំកំណើត១៩៨៣ មុខរបរអតីតអ្នកបើកបររថយន្តកាពីតូល ស្នាក់នៅ ផ្ទះលេខ៥៨០ ផ្លូវពោធិ៍កំពោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណីហិង្សានៅចំណុចមុខក្រុមហ៊ុនកាពីតូល កាលពីថ្ងៃទី០៦/០២/២០១៦ ៕ សុខ ខេមរា