ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ! ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌា បានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសខ្លួនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៩៥,៧៣៥នាក់ ដែលប្រការនេះមិនត្រឹមតែជាការបំបែកកំណត់ត្រាថ្មីនោះឡើយ តែថែមទាំងបានធ្វើឲ្យចំនួនករណីឆ្លងសរុប កើនដល់ជាង .៤៦លានករណីផងដែរ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ ក្រៅពីចំនួនអ្នកឆ្លងថ្មីៗកើនឡើងយ៉ាងគំហុកចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតបន្ថែមទៀតនោះ ក៏ត្រូវបានកត់ត្រារហូតដល់ ,១៧២នាក់ផងដែរនៅក្នុងរយៈ ២៤ម៉ោងដូចគ្នា។ ចំនួនអ្នកស្លាប់នៅឥណ្ឌាពេលនេះមានសរុបជាង ៧៥,០០០នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ ក៏បានកើនឡើងដល់ជាង.៤៧លាននាក់ផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះទាំងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលស្ថិតនៅលេខរៀងទី និងទី នៃករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលើលោកនោះ សុទ្ធតែកំពុងស្ថិតនៅក្នុងសន្ទុះនៃការឆ្លងរាតត្បាត កម្រិតខ្ពស់ផ្តាច់គេនៅឡើយ ខណៈដែលប្រទេសប្រេស៊ីល បានថមថយវិញបន្តិចទៅហើយ។

 ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាក៏កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាលផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print