ការងារលោកស្នងការខេត្តកណ្តាល មានការទទួលខុសត្រូវ សូម្បីតែឆាតតាមផេក

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតប ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ ក្នុងប្រអប់សារ ផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ «ពាក់ព័ន្ធទំនាស់ដីកេរ្តិ៍ឳពុកម្តាយ ស្ថិតក្នុងភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ហើយបានប្រាប់ថាសមត្ថកិច្ចប៉ុស្តិ៍ទឹកឃ្លាំងមិនជួយដោះស្រាយជូនគាត់»។

ក្រោយពីទទួលបានដំណឹងនេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត អធិការនគរបាលស្រុកល្វាឯម បានធ្វើការស្រាវជ្រាវពីអង្គហេតុដែលកើតឡើងដូចខាងក្រោម៖

តាមការបំភ្លឺ និងបញ្ជាក់ពីលោកនាយប៉ុស្តិ៍ទឹកឃ្លាំងករណីនេះជាករណីទំនាស់ដីធ្លីរយៈពេលជាង១០ឆ្នាំមកហើយ រវាងបងប្អូនបង្កើតដណ្តើមកេរ្តិ៍គ្នា ផ្ទះនិងដីអតីតរបស់ឪពុកម្តាយបន្សល់ទុក។រហូតមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ភាគីឈ្មោះ ម៉ម ណេត, ម៉ម សុភី,ម៉ម សារ៉ាន់ ត្រូវជាបង និងភាគីម្ខាងទៀតដែលបានប្តឹងចូលផេកស្នងការដ្ឋាន ឈ្មោះ ម៉ម សាវឿន (ត្រូវជាប្អូន) ដោយភាគីម្ខាងទៀតជំទាស់មិនឲ្យឈ្មោះ ម៉ម សាវឿន ធ្វើរបងព្រោះមិនទាន់ដោះស្រាយដាច់ស្រេច តែឈ្មោះ ម៉ម សាវឿន នៅតែបន្តធ្វើ ពេលនោះភាគីខាងបងក៏បាននាំគ្នាមករុះរើបំផ្លាញរបងនោះទៅ។

សូមបញ្ជាក់ថា៖ ករណីទំនាស់ដីធ្លីនេះបានប្តឹងចូលរដ្ឋបាលស្រុកល្វាឯមជាអ្នកដោះស្រាយ។ ចំណែកខាងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះអន្តរាគមន៍ទប់ស្កាត់រឿងបំផ្លិចបំផ្លាញរបងនេះ និងបានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ម សាវឿន ហើយបានធ្វើការពន្យល់ណែនាំគាត់ពាក់ព័ន្ធរឿងទំនាស់ដីធ្លីនេះឲ្យដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឃុំនិងស្រុក។ ចំពោះរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបាត់បង់ទ្រព្យសម្បត្តិសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print