ដើរតាមអាមេរិក រដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសយ៉ាងខ្លាំង​ដល់ទិកតុក

ចែករំលែក៖

បណ្តាញកម្សាន្តសង្គម វីដេអូទិកតុកTikTok មានភាពល្បីល្បាញនៅលើពិភពលោក​ ត្រូវរដ្ឋាភិបាលអាមេរិក​ដាក់ទណ្ឌកម្ម ហើយហាមប្រាមដំណើរការនៅលើទឹកដីអាមេរិក លើកលែងតែបណ្តាញទិកតុកត្រូវលក់ឲ្យពលរដ្ឋអាមេរិកនោះ។
នៅពេលនេះអូស្ត្រាលីបានដើរតាមគម្រោងរបស់អាមេរិក ដោយបានថ្កោលទោសយ៉ាងខ្លាំងដល់ បណ្តាញវិីដេអូកម្សាន្តទិកតុក​ ក្រោយពេលទុកឲ្យឃ្លីបវីដេអូស្តីពីបុរសជនជាតិអាមេរិកម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតដោយប្រើកាំភ្លើងខ្លី។
ក្រោយការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាល និងពលរដ្ឋអូស្ត្រាលីមក ក្រុមហ៊ុនទិកតុកបានចេញមកបកស្រាយ ហើយបានលុបឃ្លីបវីដេអូខាងលើ ។​ ក្នុងថ្ងៃជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក​Scott Morrison បានស្នើដល់ក្រុមហ៊ុនទិកតុក ត្រូវទប់ស្កាត់រាល់សកម្មភាពឃ្លីបវីដេអូ​ដែលមាន​សកម្មភាពហិង្សា​។
រដ្ឋាភិបាលអាមេរិកបានចាត់វិធានការតឹងតែងបំផុតទៅលើបណ្តាញសង្គមទិកតុករបស់ចិន។ ក្រៅពីនេះនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតរបស់ចិនក្លាយជាគោលដៅវាយប្រហាររបស់អាមេរិក ក្នុងនោះមានអាលីបាបាជាដើម​។
ចំណែករដ្ឋាភិបាលចិនវិញបានលើកឡើងថា សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការប្លន់ក្រុមហ៊ុនរបស់ចិនដែលទទួលបានជោគជ័យ​នៅក្នុងការធ្វើអាជីវកម្ម នោះឡើយ។ កន្លងមកអាមេរិកបានវាយប្រហារទៅលើ​ក្រុមហ៊ុនហួវៃ​ដោយចោទប្រកាន់ថាបានគំរាមកំហែងដល់សន្តិសុខជាតិ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print