បារាំងមានករណីឆ្លងកូវីដ​-១៩ខ្ពស់បំផុត​ក្នុងមួយថ្ងៃ ចាប់តាំងពីលុបច្បាប់គ្រាមានអាសន្ន

ចែករំលែក៖

នៅថ្ងៃទី៩ ខែកញ្ញា​បារាំងមានករណីឆ្លងកូវីដ​-១៩ថ្មីដល់ទៅជិត ​៨៦០០នាក់ ក្នុងនោះមានអ្នកជំងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក៏កើនឡើងផងដែរ​។ នេះជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលបារាំងលុបច្បាប់គ្រាមានអាសន្ន។
មន្ត្រីសុខាភិបាលបារាំង​បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា នៅទូទាំងប្រទេសមានករណីឆ្លងថ្មីក្នុងរយៈពេល​២៤ម៉ោងដល់ទៅ ៨៥៧៧នាក់​ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពី​ការឆ្លងកូវីដ​-១៩មក​។​ ក្នុងរយៈពេល​២៤ម៉ោងនោះ​បារាំងបានរកឃើញ​​តំបន់ឆ្លងកូវីដ​-១៩ ដល់ទៅ​៧១កន្លែង ។ ចំណែកក្នុងរយៈពេល​១សប្តាហ៍កន្លងមក បារាំងមានករណីឆ្លងដល់ទៅ ៤៧.៣០០នាក់​។
ក្នុងចំណោមអ្នកឆ្លងថ្មី មានដល់ទៅ៦០០នាក់ស្ថិតនៅក្នុងការជួយសង្គ្រោះបន្ទាន់ ត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម​។ លោក Olivier Véran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន​លោកបានព្រមានពីចំនួនអ្នកឆ្លងច្រើន ហើយធ្ងន់ត្រូវសង្គ្រោះបន្ទាន់​។ លោកបន្តទៀតថា ក្នុងរយៈពេល​១៥ថ្ងៃខាងមុខ នឹងមានចំនួនអ្នកឆ្លង ក៏ដូចជាត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ កើនឡើងខ្ពស់​។
ដោយសារតែមានករណីឆ្លងរាលដាលច្រើន រដ្ឋាភិបាលបារាំង អាចនឹងដាក់ប្រទេសក្នុងគ្រាអាសន្នសាជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាល បើទោះបីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជិតបានប្រើប្រាស់ជាផ្លូវការក្តី​។​ នៅពេលនេះគេរង់ចាំមើលប្រធានាធិបតីបារាំង លោកម៉ាក្រុង នឹងធ្វើសន្និសីទកាសែតនៅថ្ងៃសុក្រទី​១១ខែកញ្ញា ដើម្បីសម្រេចថា តើត្រូវដាក់ប្រទេសក្នុងគ្រាអាសន្នដែរឬទេ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print