កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបាក់ស្ទើទាំងស្រុង ក្រោយពីរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានផ្ទុះកង់រេទៅបុក បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្រ្តីរនគរបាលមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តធន់ធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣A-០៤២៣ ជាប្រភេទរថយន្តដឹកទំនិញ ធ្វើ ដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ស្រាប់តែនៅពេលដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះកង់ខាងក៍រេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង ធ្វើអោយរថយន្តក្រឡាប់ផ្ងាជើង បណ្តាលអោយមនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាលតែម្តង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ១.ឈ្មោះ លន់ ឆៃហាង ភេទប្រុស អាយុ២១ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅកន្លែងកើតេហតុ ត្រូវបានផ្ទះបាក់សង្កត់រងរបួសស្រាល ។ ២.ឈ្មោះ តាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រូរថយន្ត មានស្រុកកំណើត នៅខេត្តកំពត រងរបួសស្រាល និង៣.ឈ្មោះស្រ៊ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ជាអ្នកបើកបររថយន្ត ។
ក្រោយពេលកើហេតុជនរងគ្រោះត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកឯកមធ្យោបាយបង្ករត្រូវបានយកទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងរង់ចាំដោះស្រាយតាមនីតិវិធី ។