ទីក្រុងបេកាំង៖ សុខចិត្តឲ្យទិកតុកផ្អាកដំណើរ​ប្រសើជាងលក់ឲ្យទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

មន្ត្រីទីក្រុងប៉េកាំងបានឲ្យដឹងថា​ ចិនប្រឆាំង​ការលក់ទិកតុក​ ឲ្យអាមេរិក ដោយសុខចិត្ត​ ឲ្យអាមេរិក ដាក់ទណ្ឌកកម្ម ។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលទីក្រុង​ប៉េកាំង​​បានបង្ហាញពីគោលជំហររបស់ខ្លួនថា ប្រសិនបើលក់ទិចតុកឲ្យទៅអាមេរិកនោះគឺជាការទន់ខ្យោយចំពោះអាមេរិក​។ ទាំងនោះហើយទើបចិន សុខចិត្តឲ្យអាមេរិកដាក់ទណ្ឌកម្ម មិនលក់ឲ្យឡើយ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ​ByteDance បានផ្តល់ព័ត៌មាន​ដល់ បណ្តាញព័ត៌មានរ៉យទ័រ​ថា​​រដ្ឋាភិបាលទីក្រុងប៉េកាំង​បានស្នើរដល់ក្រុមហ៊ុន បិទទ្វារមួយផ្នែករបស់ខ្លួននៅអាមេរិក ឬប្រទេសមួយចំនួន​ ដែលមិនពេញចិត្ត ក្នុងនោះមានអាមេរិក។
កន្លងមក កាលពីចុងខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីគម្រោង ហាមប្រាមទិកតុក​នៅលើទឹកដីអាមេរិក​។ក្រោយមកលោកត្រាំ​​បានប្រកាសថា ក្រុមហ៊ុន Microsoft របស់អាមេរិក មានគម្រោងទិញទិកតុក របស់ចិន ។
ការដែលអាមេរិក​បិទទិកតុក ក្រោយការចោទប្រកាន់ ថ្នាក់ដឹកនាំ​របស់ក្រុមហ៊ុនទិកតុកបានធ្វើឲ្យបែកធ្លាយ​ព័ត៌មានស្តីពី​អ្នកប្រើប្រាស់បណ្តាញ​សង្គម​នៅអាមេរិកទៅឲ្យរដ្ឋាភិបាលចិន​។ កាលពីថ្ងៃទី​១៤ខែសីហា លោកត្រាំ​បានចុះហត្ថលេខាលើច្បាប់​បង្ខំឲ្យ ទិចតុកលក់ឲ្យក្រុមហ៊ុនអាមេរិក ជាអ្នកគ្រប់គ្រងវិញ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print