មន្ត្រីទីក្រុងប៉េកាំងបានឲ្យដឹងថា ចិនប្រឆាំងការលក់ទិកតុក ឲ្យអាមេរិក ដោយសុខចិត្ត ឲ្យអាមេរិក ដាក់ទណ្ឌកកម្ម ។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញពីគោលជំហររបស់ខ្លួនថា ប្រសិនបើលក់ទិចតុកឲ្យទៅអាមេរិកនោះគឺជាការទន់ខ្យោយចំពោះអាមេរិក។ ទាំងនោះហើយទើបចិន សុខចិត្តឲ្យអាមេរិកដាក់ទណ្ឌកម្ម មិនលក់ឲ្យឡើយ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ByteDance បានផ្តល់ព័ត៌មានដល់ បណ្តាញព័ត៌មានរ៉យទ័រថារដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើរដល់ក្រុមហ៊ុន បិទទ្វារមួយផ្នែករបស់ខ្លួននៅអាមេរិក ឬប្រទេសមួយចំនួន ដែលមិនពេញចិត្ត ក្នុងនោះមានអាមេរិក។
កន្លងមក កាលពីចុងខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីគម្រោង ហាមប្រាមទិកតុកនៅលើទឹកដីអាមេរិក។ក្រោយមកលោកត្រាំបានប្រកាសថា ក្រុមហ៊ុន Microsoft របស់អាមេរិក មានគម្រោងទិញទិកតុក របស់ចិន ។
ការដែលអាមេរិកបិទទិកតុក ក្រោយការចោទប្រកាន់ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទិកតុកបានធ្វើឲ្យបែកធ្លាយព័ត៌មានស្តីពីអ្នកប្រើប្រាស់បណ្តាញសង្គមនៅអាមេរិកទៅឲ្យរដ្ឋាភិបាលចិន។ កាលពីថ្ងៃទី១៤ខែសីហា លោកត្រាំបានចុះហត្ថលេខាលើច្បាប់បង្ខំឲ្យ ទិចតុកលក់ឲ្យក្រុមហ៊ុនអាមេរិក ជាអ្នកគ្រប់គ្រងវិញ៕