មនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំក្នុងករណីឆ្មក់ឆែកឆេរទីតាំងឃ្លាំងមួយកន្លែងនៅខណ្ឌដង្កោសង្ស័យស្តុកផលិតផលក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ​ ៖ ករណីឆ្មក់ឆែកឆេរឃ្លាំងមួយកន្លែងនៅចំខាងមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ( ហៅផ្លូវចំការដូង ) ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដោយសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ( ប្រុស ) ដើម្បីធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយឡែកម្ចាស់ទីតាំងបានគេចខ្លួនបាត់។ 

     សមត្ថកិច្ចប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយសហការជាមួយអាជ្ញាធរខណ្ឌដង្កោ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការផងដែរ ។

   លោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់ឲ្យដឹងថា ទីតាំងលួចផលិតម្សៅ ឡេ ក្លែងក្លាយនេះ ត្រូវបានកម្លាំងរបស់លោកតាមស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ។ ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស៤នាក់ ( ប្រុស ) ដើម្បីធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយឡែកម្ចាស់ទីតាំងគេចខ្លួនបាត់ហើយ។ 

    ចំពោះសម្ភារយ៉ាងច្រើនគគោកដូចជា ម៉ាស៊ីនសម្រាប់លាយឡេទាំងអស់ ត្រូវបានបិទសោរក្សាទុកនៅទីតាំងដដែល ដើម្បីរង់ចាំចំណាត់ការពីថ្នាក់លើបន្តទៀត ៕ដោយ៖​ ភារ៉ា​ ដង្កោ

...

          

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print