ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្លន់ម៉ូតូមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងប្រជាពលរដ្ឋអ្នកធ្វើដំណើរបន្ទាប់ពីជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធឃាត់ខ្លួនក្រោយពីប្លន់ម៉ូតូពីជនរងគ្រោះហើយតែសមត្ថកិច្ចតាមទាន់ហើយជនសង្ស័យបានបាញ់សំដៅទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ទើបសមត្ថកិច្ចសម្រេចចិត្តកៀរម៉ូតូជនសង្ស័យបណ្ដាលឱ្យដួលរួចឃាត់ខ្លួនបានម្នាក់ ឯម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមនគរបាលស្រុករមាសហែកបានដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះរ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ចំណេកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះឈ្មោះវរ័ អឿន ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរកសិករ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខស្វាយរៀង១P-៥០៥៣។

សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុម្ចាស់ម៉ូតូរងគ្រោះបានទាញម៉ូតូចេញពីផ្ទះខណះនោះស្រាប់តែមានក្រុមជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងមកឈប់ក្បែររួចក៏ធ្វើសកម្មភាពយកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះដណ្តើមយកម៉តូ រួចជិះគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ១៣ទៅទិសខាងជើង តែត្រូវកម្លាំងសមត្ថកិច្ចនគរបាលបើករថយន្តដេញតាមទាន់នៅចំណុចមុខផ្ទះលោកមុន្នី ក្រុមប្រឹក្សាឃុំត្រស់ ស្រុករមាសហែក ខណៈនោះជនសង្ស័យម្នាក់បានបាញ់សំដៅទៅលើរថយន្តរបស់សមត្ថកិច្ចចំនួន៣គ្រាប់ទើបសមត្តកិច្ចសម្រេចចិត្តបើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យដួលនិងជ្រុះកាំភ្លើងនៅលើថ្នល់។

ប្រភពបន្តថា ក្រោយមកជនសង្ស័យក៏រត់ទៅទិសខាងកើតចូលផ្ទះប្រជាពលរដ្ឋហើយត្រូវបានសមត្តកិច្ចហ៊ុមព័ទ្ធចាប់ជនសង្ស័យបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់និងស្វែងរកជនសង្ស័យម្នាក់ទៀតយកមកផ្ដន្ទាទោសឱ្យខាងតែបាន៕

 

   

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print