អគ្គិភ័យលេបត្របាក់រោងសិប្បកម្មផលិតថ្នាំបាញ់ស្មៅនិងថ្នាំសម្លាប់សត្វល្អិតនៅស្រុកកំពង់សិលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកព្រលឹមថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យឆេះរោងសិប្បកម្ម  (ខ្នាតតូច) ផលិតថ្នាំបាញ់ស្មៅ និង ថ្នាំសម្លាប់សត្វល្អិតមួយកន្លែងក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា ម្ចាស់ទីតាំងឈ្មោះ ចាន់ ឡេង ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងនោះសម្ភារខូចខាតរួមមាន៖

អគារឃ្លាំងទំហំ ២៤ម៉ែត្រគុណនឹង៥០ ម៉ែត្រ ខូចខាតប្រហែល៦០% និងខូចខាតឧបករណ៍ផលិតថ្នាំសម្លាប់សត្វល្អិត មួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះទេ ហើយបើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពី ទុស្សេខ្សែភ្លេីង ។ ពេលមានអគ្គិភ័យ កើតឡើងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលាចំនួន២គ្រឿងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ជួយពន្លត់ មិនឲ្យរាលដាលបន្តទៀត៕ដោយ៖ឆ្លាម សមុទ្រ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print