ខេត្តបាត់ដំបងៈ ការធ្វេសប្រហែសអុជធូបទានថ្ងៃសែនចិនបណ្តាលអោយមានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចក្រុមទី០៣ ភូមិ/សង្កាត់អូរចារ ក្រុងបាត់ដំបង ធ្វើឲ្យឆេះមី និងសាប៊ូ ជាច្រើន កេស (មិនដឹងបរិមាណ) សរុប ទឹកប្រាក់ប្រមាណ ២០០០ ដុល្លា របស់ជនរងគ្រោះឈ្មោះ អ៊ូ ម៉េងលាង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅចំណុចកេីត ហេតុខាងលេី។
សមត្ថកិច្ចបញ្ជាក់ថាៈមូលហេតុ ម្ចាស់ផ្ទះបានដុតទៀន (សែនកុងម៉ា) ទុកចោល ហេីយចាក់សោរផ្ទះ រួចចេញទៅខាងក្រៅបាត់ ។ សុខ ខេមរា