ប្រទះឃើញសាកសព្វបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹក នៅក្នុងក្លិបកំសាន្ដ KTV K1 (ខារ៉ាអូរខេវ័ន)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់កាលពីវេលាម៉ោង ១៥ និង ០០នាទីថ្ងៃទី ០៨.០២.២០១៦ ស្លាប់ក្នុងបន្ទប់ទឹក នៅក្នុងក្លិបកំសាន្ដ KTV K1 (ខារ៉ាអូរខេវ័ន) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សាកសពបុរសនោះឈ្មោះ ឌី គឹមសែ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការពិនិត្យរបស់គ្រូពេទ្យបានអោយដឹងថាជនរងគ្រោះស្លាប់ដោយសារតែជំងឺក្រពះ ព្រោះតាមការពិនិត្យនៅលើខ្លួនរបស់សាកសពបានប្រទះឃើញឈាមហូរតាមមាត់និងគូទ និងគ្មានស្លាកស្នាមអ្វីនៅលើខ្លួនគួរអោយកត់សំគាល់ថាស្លាប់ដោយសារមូលហេតុអ្វីផ្សេងទេទើបគ្រូពេទ្យហ៊ានវិនិច្ឆ័យថាបុរសនោះស្លាប់ដោយសាជំងឺក្រពះយ៉ាងពិតប្រាកដ ។ សុខ ខេមរា

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print