សម្តេចតេជោបានលើកសសើរដល់ការថតភាពយន្តរបស់លោកស្រីកាAngelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺពិតជាមានសារៈប្រយោជន៍ដល់ការយល់ដឹងពីរបបបនប្រល័យពូជសាសន៍

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោបានលើកសសើរដល់ការថតភាពយន្តរបស់លោកស្រីកាAngelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺពិតជាមានសារៈប្រយោជន៍ដល់ការយល់ដឹងពីរបបបនប្រល័យពូជសាសន៍ដោយសម្តេចបញ្ជាក់ថាៈ ការចូលរួមផលិតខ្សែភាពយន្តឯកសារស្តីពីប្រវត្តិជីវិតក្នុងប្រល័យពូជសាសន៍របប ប៉ុលពត (១៩៧៥-១៩៧៩) ដែលកំពុងរៀបចំដោយ លោកស្រី Angelina Jolie តារាភាពយន្ត Hollywood អាមេរិក គឺពិតជាមានសារៈប្រយោជន៍ដល់ការយល់ដឹងបន្ថែមអំពីជីវិតតស៊ូរស់នៅពិតក្នុងរបបវាលពិឃាត។ ដោយសារសង្រ្គាម និងការកាប់សម្លាប់ ការបង្ខំធ្វើការលើសកម្លាំង ការបង្អត់អាហារនៅក្រោមការដឹកនាំរបស់ ប៉ុល ពត ទើបធ្វើអោយពលរដ្ឋខ្មែរជាច្រើនលាននាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធម្មក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ២០ ថ្ងៃ។ យុវជនខ្មែរដែលកើតមិនទាន់មួយចំនួនគឺមិនប្រាកដជាមិនជឿថាខ្មែរយើងមានរបបបែបនេះកើតមាននៅលើទឹកដីកម្ពុជា។ អ្វីដែលកើតឡើងនៅពេលនោះ គឺយើងមិនអោយកើតឡើងជាបន្តទៀតនៅលើទឹកដីកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗទៀត។

ប្រទេសជាតិយើងនៅពេលនេះគឺកំពុងបោះជំហានឆ្ពោះទៅមុខក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ដែលជាទីសង្ឃឹមរបស់កម្ពុជាទាំងមូល។ យើងរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីកម្ពុជាកាន់តែរីកចម្រើនលូតលាស់ខ្ពស់ត្រដែតទៅមុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសដល់បរទេសមកកំសាន្ត មកប្រកបអាជីវកម្ម និង មកផលិតខ្សែភាពយន្តនៅក្នុងប្រទេសយើងដូចជាតារាហូលីវូដនេះជាដើម៕ សុខ ខេមរា

...

image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print