កីឡាករ Dominic Thiem របស់អូទ្រីសបានឈ្នះពានរង្វាន់ Grand Slam ជាលើកទី ១ របស់គាត់បន្ទាប់ពីការវាយបកយ៉ាងស្វិតស្វាញចំនួន២សិតដែលធ្វើឱ្យ Alexander Zverev ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ US Open ។កីឡាករអាយុ២៧ឆ្នាំរូបនេះបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៣លើកចុងក្រោយរបស់គាត់ ទើបតែឆ្នាំនេះទទួលបានជ័យជម្នះយ៉ាងធំធេង។
Dominic Thiem បានដណ្តើមបានជើងឯកលំដាប់ទី៣របស់គាត់នៅពេលយកឈ្នះ Zverev កាលពីម្សិលមិញ។ កីឡាកររូបនេះបាននិយាយថា “ខ្ញុំសង្ឃឹមថាយើងអាចមានអ្នកឈ្នះពីរនាក់ ដែលយើងទាំងពីរសមនឹងទទួលបាន” ។
សូមបញ្ជាក់ថា Dominic Thiem ជាកីឡាករដំបូងគេដែលបានឈ្នះពានរង្វាន់ Grand Slam ដែលការប្រកួតឈ្នះ២សិតជាប់គ្នា ចាប់តាំងពីកីឡាករអាហ្សង់ទីន Gaston Gaudio ក្នុងព្រឹត្តិការណ៍ French Open កាលពីឆ្នាំ២០០៤ ៕ដោយ៖ភារៈ
...