រុស្ស៊ីចាប់ផ្តើម​ចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅទូទាំងប្រទេស

ចែករំលែក៖

រុស្ស៊ីបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ដែលមានឈ្មោះថា​Sputnik V ជាលើកដំបូង នៅ៨៥តំបន់ទូទាំងប្រទេស នាថ្ងៃទី​១៤ ខែកញ្ញានេះ។
សារព័ត៌មាន​ RT នៅថ្ងៃទី​១៤ខែកញ្ញា បានដកស្រង់សម្តីលោក Mikhail Murashko រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីដែលបានបញ្ជាក់ថា ​នេះជាលទ្ធផលនៃការខិតខំរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីជួយដល់ពលរដ្ឋ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ និងធានាចែកចាយវ៉ាក់សំាងនេះឲ្យបានគ្រប់គ្រាន់។
វ៉ាក់សំាងប្រឆាំងកូវីដ​-១៩ Sputnik V ផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លង Gamaleya នៅទីក្រុងមូស្គូ​ ហើយត្រូវបានរដ្ឋាភិបាលរុស្ស៊ីអនុម័តឲ្យផលិតនិងប្រើប្រាស់ជាផ្លូវការ​។ បច្ចុប្បន្នមាន ពលរដ្ឋនៅទីក្រុងមូស្គូ​ជាង​៤ម៉ឺននាក់ បានស្ម័គចិត្តចាក់វ៉ាក់សាំង​ធ្វើតេស្តដំណាក់កាលទី​៣​។
កន្លងមក លទ្ធផលសាកល្បងវ៉ាក់សាំង Sputnik V បានចាក់សាកល្បងដំណាក់កាលទីមួយនិងទី​ពីររួចរាល់ឃើញថាមានសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងល្អបំផុត។ ក្នុងចំណោមអ្នកដែលបានសាកល្បង ឃើញថា មានប្រសិទ្ធភាពនិងសុវត្ថិភាព​១០០ភាគរយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ Murashko ​បានបញ្ជាក់ថា ក្រសួងបានផ្តល់បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍សម្រាប់ក្រុមអ្នកសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផ្តល់ព័ត៌មានមកកាន់ក្រសួង ថាតើមានប្រតិកម្មអ្វីក្រោយការសាកល្បងនោះ៕ ដោយ៖ ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print