ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរដ្ឋបាលរាជធានី និងខណ្ឌជ្រោយចង្វា សហការជាមួយOCICបន្ដផ្ដល់អំណោយសប្បុរសធម៌ជូនពលរដ្ឋក្រីក្រ២៣១គ្រួសារនៅសង្កាត់ជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌជ្រោយចង្វាសហការជាមួយក្រុមហ៊ុនOCICបន្ដផ្ដល់អំណោយសប្បុរសធម៌ជូនពលរដ្ឋក្រីក្រចំនួន២៣១គ្រួសារនៅសហគមន៍ភូមិរុងរឿង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ។ ពិធីផ្ដល់អំណោយសប្បុរសធម៌ជូនពលរដ្ឋក្រីក្រក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០២០ នៅសហគមន៍ភូមិបុរីរុងរឿង ដោយមានការចូលរួមពីលោក ផន សុភាព ប្រធានការដ្ឋាននៃរដ្ឋបាលរាជធានីភ្នំពេញ ។
អំណោយដែលរដ្ឋបាលរាជធានី និងក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋពេលនេះ រួមមាន១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម, ថវិកា៥ម៉ឺនរៀលរួមជាមួយសម្ភារជាច្រើនមុខទៀត ។
លោក ផន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយក្រុមហ៊ុនOCICតែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ពិសេសជីវភាពគ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគរសប្បុរសជនឲ្យជួយរំលែកទុក្ខលំបាកជានិច្ច ។
លោកបន្ដថា៖ ការងារសប្បុរសធម៌បែបនេះ រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់បានធ្វើជូនគាត់ចំនួន២៦លើកមកហើយដែរ បើគិតជាទឹកប្រាក់មានជាង៧រយលានរៀល។ មិនតែប៉ុណ្ណោះ រដ្ឋបាលខណ្ឌ-សង្កាត់ក៏បានធ្វើការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគណៈ បញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺគណៈបញ្ជាការសង្កាត់ព្រែកតាសេក គណៈបញ្ជាការ
សង្កាត់ព្រែកលៀប គណៈបញ្ជាការសង្កាត់ជ្រោយចង្វានិងគណៈបញ្ជាការខណ្ឌជ្រោយចង្វា ក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានបន្ដថា ក្នុងការងារសប្បុរសធម៌នេះដែរ ក្រុមហ៊ុនOCIC ក៏បានជួយប្រជាពលរដ្ឋបន្ថែមទៀតដូចជា៖ បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរស់នៅបុរីរុងរឿងដោយទទួលការងារធ្វើជាផ្នែកសន្តិសុខនិងផ្នែកអនាម័យ សរុបមានចំនួន៤៣នាក់ ប្រុស២៧នាក់ស្រី១៦នាក់ ។បានផ្តល់ថវិកាកម្ចីជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាតដោយពុំយកការប្រាក់សរុបគិតជាទឹកប្រាក់ទាំងអស់មានចំនួន៩លានរៀល គិតមកដល់បច្ចុប្បន្នចំនួនអ្នកខ្ចីឥណទានមានចំនួនសរុប៤៩នាក់ (បុគ្គលិកមានចំនួន៤៦នាក់, ប្រជាជនមានចំនួន៣នាក់ ហើយនៅសល់៨នាក់កំពុងបង់បន្ត)។ បានឧបត្ថម្ភកង់ , ក្រមា និងសារុង, អង្ករ, អាវសសម្រាប់ក្មេង ,កន្សែងពោះគោ ,សៀវភៅ និងសម្ភារផ្សេងៗជាច្រើនទៀត ដែលចំណាយអស់ទឹកប្រាក់សរុបជាង២០លានរៀល៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print