ក្រោយផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក៖ ជប៉ុន ចិន និងកូរ៉េខាងត្បូងផ្អាកនាំចូលជ្រូកពីអាល្លឺម៉ង់

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានការផ្ទុះវីរុសគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក ឬជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) ដែលត្រូវបានគេពិនិត្យឃើញនៅក្នុងជ្រូកព្រៃមួយក្បាល ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ពេលនេះប្រទេសជប៉ុន បានសម្រេចផ្អាកការនាំចូលសាច់ជ្រូក និងសត្វជ្រូក ពីប្រទេសអាល្លឺម៉ង់ជាបណ្ដោះអាសន្ន

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយដកស្រង់ចេញពីក្រសួងកសិកម្មជប៉ុន បាននិយាយថា ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុន ខណៈប្រទេសចិន និងកូរ៉េខាងត្បូងក៏បានហាមឃាត់ការនាំចូលបែបនេះដែរ បន្ទាប់ពីប្រទេសអាលឺ្លម៉ង់បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះថា ជំងឺប៉េសជ្រូកអាហ្វ្រិកត្រូវបានគេរកឃើញនៅក្នុងសត្វជ្រូកព្រៃមួយក្បាល ដែលបានងាប់នៅក្បែរព្រំដែនរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសប៉ូឡូញ។

ក្រសួងកសិកម្មជប៉ុន បានសង្កត់ធ្ងន់ថា ការផ្អាកការនាំចូលសាច់ជ្រូក និងសត្វជ្រូកពីប្រទេសអាល្លឺម៉ង់ គឺមានគោលបំណងទប់ស្កាត់ជំងឺប៉េសជ្រូកអាហ្វ្រិក កុំឲ្យឆ្លងរាលដាលមកកាន់ប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា ជប៉ុននាំចូលសាច់ជ្រូក ៤០,២៤០តោនពីប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ ឬស្មើនឹង .៣ភាគរយនៃការនាំចូលសាច់សរុប.២លានតោន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print