នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ប្រារព្ធពិធីវិញ្ញាណក្ខន្ត ដល់យុទ្ធមិត្តដែលបានពលី មរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់បញ្ជាការដ្ឋានអង្គរក្ស

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃច័ន្ទ ១២ រោច ភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤
ត្រូវនិងថ្ងៃទី ១៤ ខែ កញ្ញា ២០២០នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង លោកស្រី ប៉ែន ចន្នី បុត្រាបុត្រី ព្រមទាំង ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សទាំមូលបានប្រារព្ធពិធីវិញ្ញាណក្ខន្ត ដល់យុទ្ធមិត្តដែលបានពលី មរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់បញ្ជាការដ្ឋានអង្គរក្ស ។
នាឱកាសនោះ នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង បាន និមន្តព្រះសង្ឃ៩៩អង្គ តាមបណ្តាវត្តនានាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើពិធីសូត្រមន្តឧទ្ទឹស រាប់បាត្រ ដើម្បីដួងវិញ្ញាណក្ខន្ត យុទ្ធជន យុទ្ធនារី និងនាយ ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ សូមមកទទួលយក មនុញ្ញផល ហើយសូមបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print