នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ និងឧបករណ៍ស្គេនក្រយៅដៃជនល្មើសដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៧

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ១២រោច ខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអនុវត្តលើប្រព័ន្ធគ្រប់គ្រងបទល្មើសរយៈពេល ៣ខែ គិតពីខែមិថុនា ដល់ ខែសីហា ឆ្នាំ២០២០ និងពិធីប្រគល់-ទទួលកុំព្យូទ័រ និងឧបករណ៍ស្គេនក្រយៅដៃជនល្មើស ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៧ រួមមាន៖ ១-ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ២-ខេត្តកំពង់ឆ្នាំង, ៣-ខេត្តកំពង់ធំ, ៤-ខេត្តកំពត, ៥-ខេត្តពោធិ៍សាត់, ៦-ខេត្តតាកែវ, ៧-ខេត្តត្បូងឃ្មុំ ដើម្បីបម្រើការងារបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងស្គេនក្រយៅដៃជនល្មើសទៅក្នុងប្រព័ន្ធ (System Database) ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបំពាក់កុំព្យូទ័រ និងឧបករណ៍ស្គេនក្រយៅដៃជនល្មើស សរុប៣១គ្រឿង ដល់៣១ អង្គភាព ។
សមាសភាពចូលរួមកិច្ចប្រជុំនេះ រួមមាន មន្ត្រីជំនាញមកពីអធិការដ្ឋានខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋានរាជធានី ខេត្ត សរុប ៥២នាក់ ៕ ដោយ៖ សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print