បញ្ជូនជនសង្ស័យបុរសចិន៣នាក់និងស្ត្រីវៀតណាមម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាច្រើនគីឡូក្រាម មកកាន់សាលាដំបូង

ចែករំលែក៖

 

ភ្នំពេញ: ជនសង្ស័យមានបុរសជនជាតិចិន៣នាក់ និង ស្ត្រីជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតមួយគីឡូក្រាម និង បុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៣គីឡូក្រាម ត្រូវបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។ រហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

បុរសជនជាតិចិន៣នាក់ និង ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគេចាត់ទុកថា ជនសង្ស័យអាចមានទំនាក់ទំនងជាមួយនឹងបក្ខពួកជាច្រើនទៀត ទើបគេយកទីតាំងសណ្ឋាគារសុខាដ៏ទំនើបធ្វើជាកន្លែងលាក់ទុកគ្រឿងញៀន។ សុខ ខេមរា

...

image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print