លួចម៉ាញញ៉េតូម៉ូតូគេបានហើយរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណៈដែលរូបគេបានធ្វើសកម្មភាពលួចយកម៉ាញញ៉េតូ ម៉ូតូរបស់ជនរងគ្រោះបានហើយតែរត់មិនរួច កាលពីវេលាម៉ោង១៣និង៣០នាទីសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៤ផ្លូវលំ មុខបន្ទប់ជួល ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ស៊ុន តាក់ ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ចំណែកជនរងគ្រោះមានឈ្មោះ សំ សំណាង ភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាងដែកស្នាក់នៅបន្ទប់កើតហេតុខាងលើ។
ប្រភពពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CP6184 មកពីធ្វើការនៅសង្កាត់ទួលសង្កែហើយក៍ទុកម៉ូតូនៅមុខបន្ទប់ជួលចូលទៅហូបបាយពេលនោះស្រាប់តែជនសង្ស័យដើរមកហើយបានធ្វើសកម្មភាពលួចយកម៉ាញញ៉េតូដាក់ក្នុងខោទ្រនាប់ពេលនោះគាត់ឃើញក៍ស្រែកថាចោរៗភ្លាមនោះជនសង្ស័យបានព្យាយាមរត់តែមានការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញចាប់ហើយក៍ជួបនិងកំលាំងសមត្ថកិច្ចល្បាតក៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print