រថយន្តCRV បុកឡំប្រឺតានៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីកឡំប្រឺតាឆ្លងផ្លូវត្រូវរថយន្តCRVមួយគ្រឿងមកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង​ និងរងរបួសធ្ងន់ម្នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០ នៅទល់មុខបុរីប៉េងហួត​តាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកCRV​ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ​ ភ្នំពេញ​ 2A-1514​ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីត្បូងទៅជើ
ងដោយប្រើល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានឡំប្រឺតា
ពណ៌ស ពាក់ស្លាកលេខ​ព្រៃវែង1M-4360​ បើកចេញពីបុរីប៉េងហួត​ បម្រុងឆ្លងផ្លូវទៅទិសខាងត្បូងវិញ​ក៏ត្រូវបានរថយន្តជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកឡំប្រឺតាពេញទំហឹងតែម្តង បណ្តាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង​ និងធ្វេីឲ្យបុរសម្នាក់ជាអ្នកបើកបរឡំប្រឺតានោះរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្តCRV បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

​ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ​ បានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើការវាស់វែងយករថយន្តបង្កនិងឡំប្រឺតាទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print