ភ្នំពេញ៖ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងាររបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំសិក្ខាសាលាស្តីពី «ការរៀបចំផែនការការងារឆ្នាំ២០២១ សម្រាប់កម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT)» ដែលសហការរៀបចំដោយក្រសួងយុត្តិធម៌ និងកម្មវិធីអាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT)៕
ដោយ៖ សហការី
...