ដបស្រាបៀរកែច្នៃរួចជាងមួយលានដប អាចសាងសង់ឡើងជា ព្រះវិហារដ៏អស្ចារ្យមួយក្នុងប្រទេសថៃ

ចែករំលែក៖

អន្តរជាតិ៖ ពិតជាអស្ចារ្យមែន បន្ទាប់ពីព្រះវិហារដ៏ស្រស់ស្អាតមួយក្នុងប្រទេសថៃ ត្រូវបានគេប្រើប្រាស់ដបស្រាបៀរកែច្នៃជាងមួយលានដបយកមកកសាងឡើង។ ដោយគំនិតផ្ដួចផ្ដើមនេះ គឺកើតឡើងក្រោយព្រះសង្ឃក្នុងវត្តនៅខេត្តភាគឦសាននៃប្រទេសថៃ ធុញទ្រាន់នឹងគំនរដបស្រា និងប្លាស្ទិក ដែលពុទ្ធបរិស័ទប្រើប្រាស់ ហើយបោះចោលពាសទឹកពាសដី។

បើយោងតាមកាសែតថៃ The Nation បានចេញផ្សាយថា ដំបូងឡើយ ព្រះសង្ឃថៃនៃវត្តនេះ បានផ្ដើមយុទ្ធនាការមួយឈ្មោះថា «ដបស្រាបៀរមួយរយកសាងជញ្ជាំងវត្ត» ដោយការប្រមែប្រមូលដបស្រាទាំងនេះ បានកើតឡើងតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ដោយព្រះសង្ឃថៃផ្ដើមធុញទ្រាន់នឹងគំនរសំរាមប្លាស្ទិក និងដបស្រា ក្នុងតំបន់នេះ

ជាក់ស្តែងវត្តនេះ ស្ថិតក្នុងស្រុក ឃុនហាន (Khun Han) នៃខេត្ត ស៊ីសាកេត (Sisaket) វត្ត Pa Maha Chedi Kaew ត្រូវបានស្គាល់ថា«ព្រះវិហារដបមួយលាន» ព្រោះវិហារក្នុងវត្តកសាងពីដប ហើយត្រូវបានចាត់ទុកជាសក្ខីភាពនៃការប្រមូលផ្ដុំគ្នារបស់សហគមន៍ថៃមួយនេះដើម្បីកាត់បន្ថយការបំពុល។

សូមជម្រាបថា ព្រះចៅអធិការវត្តនេះ ក្រោយបញ្ចប់យុទ្ធនាការ លោកក៏បានបន្តដឹកនាំចលនាជាបន្តបន្ទាប់ដើម្បីកសាងព្រះវិហារ ដែលលម្អដោយដបស្រា។ មិនតែប៉ុណ្ណោះព្រះសង្ឃក៏បានលើកទឹកចិត្តឲ្យពលរដ្ឋនិងអាជីវករថៃបរិច្ចាគដបស្រានិងភេសជ្ជដែលពួកគេផឹករួចដល់វត្តផងដែរ។

ជាក់ស្តែង នៅក្នុងព្រះវិហារនេះ មានរូបសំណាក់ព្រះពុទ្ធមួយអង្គ ដែលលម្អដោយដបស្រាពណ៌ចម្រុះផងដែរ ព្រោះ «ព្រះវិហារដបមួយលាន» ដែលផុសត្រដែតលើស្រះទឹកកណ្ដាលវត្តនេះ បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ១៩៨៦។ រីឯសំណង់នេះប្រើប្រាស់រយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ វត្តអារាមថៃមួយនេះ មានអគារសរុបប្រមាណ២០ហើយ រួមមាន៖ បន្ទប់សូត្រធម៌ សាលាឆាន់បន្ទប់ទឹក កុដិលោកសង្ឃ និងអាងស្ដុកទឹក ជាដើម ដែលសាងសង់ឡើងដោយប្រើប្រាស់ដបស្រា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print