ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវជាង២១ម៉ឺននាក់ ចេញដេីរកម្សាន្តទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបានព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ សម្រាប់ថ្ងៃទី១ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ២១៧,៩៣២នាក់។
ក្នុងរបាយការណ៍បន្តថា៖ ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងអស់នោះមានភ្ញៀវជាតិមានចំនួន ២១៥,៩៤១នាក់ និងភ្ញៀវបរទេសមានចំនួន ១,៩៩១នាក់។

ខេត្តដែលមានភ្ញៀវច្រើនចាប់ពី ១០,០០០នាក់ឡើង រួមមាន៖
១. ខេត្តកណ្តាល ២១,២៤១នាក់
២. ខេត្តបាត់ដំបង ១៩,៩៥០នាក់
៣. ខេត្តកំពត ១៩,៤១៥នាក់
៤. សៀមរាប ១៧២៦៦នាក់
៥. ខេត្តព្រះសីហនុ ១៦,៣១៨នាក់
៦. ខេត្តកំពង់ឆ្នាំង ១៥,៩៩៥នាក់
៧. ខេត្តតាកែវ ១១,១៦៥នាក់។
សូមជម្រាបថា៖ ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print