ខេត្តរតនគិរី៖ ឈើប្រណីតដែលក្រុមឈ្មួញស្តុកលាក់ទុកយ៉ាងច្រើនបម្រុងនាំយកទៅលក់ទៅប្រទេសវៀតណាមត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអណ្តូងមាសចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុកប្រគល់ឱ្យជំនាញចាត់ការបន្ត។
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានប្រទះឃើញគំនរឈើជាច្រើនដែលដែលក្រុមឈ្មួញលាក់ទុកនោះគឺនៅវេលាម៉ោង៧.០០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចក្នុងក្រុមហ៊ុនកៅស៊ូ ហងអាញ់យ៉ាឡាយអណ្តូងមាសស្ថិតក្នុងភូមិមុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបគំនរឈេីខុសច្បាប់នេះមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក ហាក់
មុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្តូងមាស។
ប្រភពបន្តទៀតថា ឈើដែលបង្ក្រាប
បាននេាះជាប្រភេទឈើស្រឡៅសន្លឹក មានចំនួន១៥សន្លឹក មានកម្រាស់១៣សង់ទីម៉ែត្រ(មួយតិកបីហ៊ុន)មុខកាត់៥០សង់ទីម៉ែត្រ ប្រវែង៣.២០ម៉ែត្រ។
លោក ហាក់ មុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្តូងមាសបានឱ្យក្រុមអ្នកយកព័ត៌មានដឹងថា ឈើដែលបង្ក្រាបនោះដឹកជញ្ជូនបានតែចំនួន ៣សន្លឹកសិនប៉ុណ្ណោះក្នុងចំណោមឈើប្រភេទស្រឡៅទាំង១៥សន្លឹកនោះ ។
លោកនិឹងពិភាក្សាជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើបរកែវដើម្បីសម្រួលសេវាដឹកជញ្ជូនឈើទាំងនេះយកទៅរក្សាទុកចាត់ការតាមនិីតិវិធីនៃច្បាប់ព្រៃឈើបន្តទៀត៕
ដោយ ជីវ័ន្ត