សូមបើកបរគោរពច្បាប់ចរាចរណ៍ផង..! នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ស្លាប់៨ និងរបួស២៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ (ស្រី៤នាក់) បានស្លាប់ របួសធ្ងន់១៧នាក់ (ស្រី១០នាក់) និងរបួសស្រាល៨នាក់ (ស្រី០១នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៦ ខែកញ្ញានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៣៣នាក់ គឺកើតឡើងដោយសារល្បឿន ចំនួន៦លើក បណ្តាលឲ្យស្លាប់ ០៤នាក់, មិនប្រកាន់ស្តាំ ចំនួន ០៣លើក បណ្តាលឲ្យស្លាប់ ០២នាក់, ស្រវឹង ចំនួន ០១លើក បណ្តាលឲ្យស្លាប់ ០១នាក់ និងងងុយ ចំនួន ០១លើក បណ្តាលឲ្យស្លាប់ ០១នាក់។
សូមមេត្តាបើបបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print