​ស្នងការនគរបាលខេត្តតាកែវដោះលែងជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ករណីប្លន់ផ្ទះវេលុយវ៉ីងនៅស្រុកបាទី

ចែករំលែក៖

 

លោកឧត្តសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានប្រាប់អ្នកយកព័ត៏មានយើងអោយដឹងថាៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានដោះលែង។លោកស្នងការបានអោយដឹងថាក្រោយពីមានករណីប្លន់ផ្ទះវេលុយវ៉ីងកាលពីថ្ងៃទី៥ខែកុម្ភៈនៅក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ កំលាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានពីរនាក់ដើម្បីធ្វើការសាកសួរ។ក្រោយពីមានការសាកសួរយ៉ាងមត់ចត់កំលាំងជំនាញបានធ្វើការដោះលែងជនសង្ស័យម្នាក់អោយមានសេរីភាពវិញព្រោះមិនមានជាប់ពាក់ពន្ធ័និងករណីប្លន់ខាងលើនេះទេ។លោកស្នងការបានបន្ដថាចំណែកជនសង្ស័យដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវឈ្មោះអេង សិលាភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិអន្លង់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលក្រោយពេលសាកសួរជនសង្ស័យរូបនេះមិនបានសារភាពទេតែគេអាចនិងជាប់ពាក់ពន្ធ័ ដូច្នេះមានតែតុលាការតែប៉ុណ្ណោះទើបអាចកំណត់បាន។ជាចុងក្រោយលោកឧត្តសេនីយទោ អ៊ុក សំណាងស្នងការនគរបាលខេត្តតាកែវបានបញ្ជាក់ថាកំលាំងរបស់លោកនៅតែបន្ដដុតដៃដុតជើងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដដែល។គួរបញ្ជាក់កាល់ពីវេលាម៉ោង១៩និ១០នាទីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៦ក្រុមជនសង្ស័យប្រដាប់ដោយអាវុធវែងខ្លីចំនួន៥នាក់បានធ្វើសកម្មភាពបាញ់ប្លន់ផ្ទះវេលុយវ៉ីងស្ថិតនៅក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវដែលម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះរស់ ប៊ុនលី អាយុ៣៧ឆ្នាំ ប្រមូលយកលុយអស់៩.០០០ដុល្លានិងបានបាញ់ប្រពន្ធគាត់រងរបួសធ្ងន់ធ្ងរថែមទៀត។ជីសូរកា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print