លោកព្រះរាជអាជ្ញារងដឹកនាំកម្លាំងបង្រ្កាបមុខសញ្ញាចែកចាយសារធាតុញៀនឃាត់ខ្លួនម្នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

 

ខេត្តពោធិ៍សាត់ៈ កម្លាំងអាវុធហត្ថសហការជាកម្លាំងនគរបាលដឹកនាំដោយលោក លី ភារ៉ា ព្រះរាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះបង្រ្កាបមុខសញ្ញាចែកចាយសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងផងដែរ។
ប្រត្តិបត្តិការបង្រ្កាបមុខសញ្ញាចែកចាយសារធាតុញៀនខាងលើនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតក្នុងភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពត៌មានពីកម្លាំងអាវុធហត្ថស្រុកភ្នំក្រវាញប្រាប់ថាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ព្រុំ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ។ ប្រភពបន្តថាក្នុងកិច្ចការបង្រ្កាបនេះដែរកម្លាំងធ្វើការដកហូតសារធាតុញៀនប្រភេទម្សៅក្រាមសថ្លា១កញ្ចប់និងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ។ ប្រភពដដែលខាងលើបន្តទៀតថាជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំវត្ថុតាងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនិតិវិធី៕

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print