ប្រទេសឥណ្ឌា៖ ឥណ្ឌាកំពុងជួបវិបត្តិ ទ្រង់ទ្រាយធំ ដោយមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនលំដាប់ទីពីរលើពិភពលោក ដោយមានអ្នកឆ្លងជាង ៥លាននាក់ហើយ។ ជាមួយគ្នានេះដែរសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែ មិនមានពលរដ្ឋ ឬប្រទេសណាមួយ រិះគន់ ដល់នាយករដ្ឋមន្ត្រីឥណ្ឌាឡើយ ផ្ទុយពីអាមេរិក ប្រេស៊ីល …។
តាមសារព័ត៌មាន CNN បានផ្សាយថា មេដឹកនាំជាច្រើននៅលើពិភពលោក ដូចជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ប្រធានាធិបតីប្រេស៊ីល …ទទួលរងការរិៈគន់ថ្កោលទោសយ៉ាងខ្លាំងពី សហគមន៍អន្តរជាតិ និងពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពបំផុត ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី មិនមានពលរដ្ឋណាម្នាក់ថ្កោលទោសនោះឡើយ ក៏ដូចជាការគាំទ្រធ្លាក់ចុះខ្លាំង។
តាមការលើកឡើងរបស់លោក Asim Ali អ្នកឯកទេសស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយនៅទីក្រុង ញូវដេលី បានឲ្យដឹងថា នាយករដ្ឋមន្ត្រីញូវដេលីត្រូវបានពលរដ្ឋ ចាត់ទុកថា ជាវីរៈបុរសជួយដល់ប្រជាជន ដោយសារតែគោលនយោបាយដឹកនាំយ៉ាងល្អ ធ្វើឲ្យលោកមិនទទួលរងការរិះគន់ ផ្ទុយទៅវិញបែជាទទួលការគាំទ្រទៅវិញ។
ការដែលនាយករដ្ឋមន្ត្រីឥណ្ឌា មិនទទួលរងការថ្កោលទោស ដោយសារតែលោកបានអនុវត្តនយោបាយទប់ស្កាត់ការឆ្លងកូវីដ១៩ និងវាយតម្លៃចំគោលដៅពីជំងឺឆ្លង យ៉ាងខ្លាំងនៅក្នុងប្រទេសរបស់ លោក ទើបមានវិធានការទប់ស្កាត់តាំងពីដំបូង ។ លោកមូឌី បានបញ្ជាឲ្យបិទប្រទេស តាំងពីថ្ងៃទី២៤ខែមីនា ដោយពេលនោះ មានពលរដ្ឋឥណ្ឌាតែ ៥០០នាក់ឆ្លងកូវីដ១៩ និង ១០នាក់ស្លាប់តែប៉ុណ្ណោះ៕
ដោយ៖ ធី រីណា