ភ្នំពេញ ៖ ពិតជាហ៊ាណាស់លោកបងចោរហ៊ានចូលលួចម៉ូតូនៅចំណុចគោលដៅយាមប្រចាំការ២៤ម៉ោងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ផ្លូ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ហេតុការនេះកើតឡើងនៅ វេលាម៉ោង០៥ និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ដោយជនសង្ស័យ ចំនួន៣នាក់ ហើយឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ ពៅ សៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចំណែកជនសង្ស័យ២នាក់ទៀតគេចខ្លួនរួច។ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ៤៣A ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ាកអ៊ិចសាយទ័រ ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ (នប.៥០២២) ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ាកMSX ពណ៌ស សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1FR-2803 របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស សម