អគ្គនាយកក្រុមហ៊ុនឱសថ Moderna «យើងត្រូវការវ៉ាក់សាំងដំបូងឡើយ គឺត្រូវការវ៉ាក់សាំងដែលល្អបំផុត»

ចែករំលែក៖

ការប្រកួតប្រជែង​ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ក្លាយជាបញ្ហាវិវាទ របស់ប្រទេសមហាអំណាច ប៉ុន្តែ លោកStéphane Bancel អគ្គនាយកModerna បានច្រានចោល​ក្តីបារម្ភ​ថារងសម្ពាធនយោបាយពីរដ្ឋាភិបាលដើម្បី ផលិតវ៉ាក់សាំងឲ្យបានឆាប់បំផុត។
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំបានបញ្ជាក់ថា អាមេរិក បានអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ឲ្យបានមុនពេលបោះឆ្នោត បើទោះបីមន្ត្រីសុខាភិបាលមួយចំនួន​មានទស្សនៈផ្ទុយគ្នាក្តី​។
នៅអាមេរិក ក្រុមហ៊ុន Moderna និង Pfizer ត្រូវបានចាត់ទុកជាក្រុមហ៊ុនឈានមុខ​គេ ហើយនៅចុងខែតុលានេះ ក្រុមហ៊ុននិឹងត្រួតពិនិត្យកម្រិតសុវត្ថិភាពរបស់វ៉ាក់សាំង​ជាលើកដំបូង មុនពេលប្រើប្រាស់។
ក្រុមហ៊ុន Moderna ទទួលបានជំនួយ១ពាន់លានដុល្លារពី​រដ្ឋាភិបាលអាមេរិក ក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ ប៉ុន្តែអគ្គនាយកក្រុមហ៊ុន Moderna បានបញ្ជាក់ថា ក្រុមហ៊ុនមិនរងសម្ពាធពីរដ្ឋាភិបាលអាមេរិកនោះឡើយ។
ជាមួយគ្នានេះដែរ អគ្គនាយក ក្រុមហ៊ុន Moderna បានបញ្ជាក់ថា «ខ្ញុំសុខចិត្ត​យឺតជាងគម្រោង​២សប្តាហ៍ ប៉ុន្តែទទួលបានវ៉ាក់សាំង​ល្អបំផុត​»៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print